យោងតាមរបាយការណ៍ថ្មី បានបង្ហាញឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈទូរស័ព្ទដៃច្រើនជាងគេបំផុតគឺ Facebook ដែលនៅក្នុងនោះ ភាគច្រើនអនឡាញតាម iOS។
ក្រុមស្រាវជ្រាវទៅលើបណ្ដាញសង្គម បានឲ្យដឹងថា ចំនួនអ្នកប្រើ Facebook តាមរយៈទូរស័ព្ទដៃមាន ២៤ភាគរយ ខណៈដែល Twitter មានត្រឹមតែ ៧ភាគរយ ពោលគឺតិចជាង Facebook រហូតដល់ទៅជាង ៣ដង។ ក្រៅពីនេះ បណ្ដាញសង្គម Pinterest មានត្រឹមតែ ២ភាគរយប៉ុណ្ណោះ នៅដល់ពីនេះគឺបណ្ដាញសង្គមផ្សេងៗ។
របាយការណ៍ក៏បានបង្ហាញផងដែរថា ចំនួនអ្នកប្រើបណ្ដាញសង្គម នាពេលបច្ចុប្បន្នភាគច្រើនមានប្រភព ចេញពីប្រព័ន្ធដំណើរការ iOS៕