Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

យ៉េន ឌីណា និង ង៉ែត រដ្ឋា ប៉ះជើងខ្លំាងថៃ​ដូចគ្នា​លើសង្វៀនអប្សរា

$
0
0

ភ្នំពេញៈ អ្នកប្រដាល់កម្ពុជា យ៉េន ឌីណា ក្លឹបកសិកម្មប្រកាស សុំប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃ ស៊ុព័រ ឆ័យ ក្នុង ទម្ងន់៦០គ.ក្រ និងមិត្តរួមជាតិមួយ រូបទៀតគឺ ង៉ែត រដ្ឋា ក្លឹបមហាផ្ទៃ ជួបនឹងអ្នកប្រដាល់ថៃ កានកកាំ ប៉ាណាត ក្នុងទម្ងន់ ៥៨គ.ក្រ លើសង្វៀនអប្សរានាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ ។

អ្នកប្រដាល់ថៃ គ្រប់រូបតែងតែរារែក ក្នុងការតស៊ូជាមួយ យ៉េន ឌីណា តែពេលនេះ ស៊ុព័រ ឆ័យ ប្រកួតលើកនេះ មិនគិតពីចាញ់ឬឈ្នះទេ ព្រោះជារឿងធម្មតា ។ យ៉េន ឌីណា ធ្លាប់ផ្តួលអ្នកប្រដាល់ ជនជាតិថៃជាច្រើនរូប ឲ្យសន្លប់ក្រោមថ្វី ដៃរបស់ខ្លួន ។ យ៉េន ឌីណា អ្នកប្រដាល់ក្មេងវ័យ ដែលមានស្នៀតវាយល្អ ។ ស៊ុព័រ ឆ័យ ជាអ្នកប្រដាល់ មានកណ្ដាប់ដៃធ្ងន់រហ័ស ជាពិសេសស្នៀតជើង របស់ ស៊ុព័រ ឆ័យ អាចបញ្ចេញ បានភ្លាមៗស្របជាមួយដៃ តែបើគូប្រកួត ខ្លាំងដែរនោះចិត្តរបស់ស៊ុព័រ ឆ័យ ស្រុតចុះតែម្ដង ។

សម្រាប់ឯការជួបគ្នារវាង កាន កកាំប៉ាណាត វិញអ្នកប្រដាល់រូបនេះ ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ ហើយសមត្ថភាព គេប៉ុណ្ណាៗនោះក៏មិនមាន នរណាដឹងដែរ តែលោក សុខ សំណាង ដែលជាអ្នកគ្រប់គ្រង កម្មវិធីប្រដាល់ស្ថានីយ ទូរទស្សន៍អប្សរា នោះបានអះអាថា អ្នកប្រដាល់ឆ្លងដែន រូបនេះមិនអន់ទេ ។ ការវាយចេញរបស់ កានកកាំប៉ាណាត ធ្ងន់ទោះបីកាន កកាំប៉ាណាតមិនសូវ មានទេពកោសល្យ ប្រើកែងមែនតែ ស្នៀតជើង និងកណ្ដាប់ដៃ របស់កានកកាំប៉ាណាត មិនស្រួលទប់ទល់នោះទេ រីឯ ង៉ែត រដ្ឋា វិញដែលជាអ្នកប្រដាល់ មានទម្ងន់ជើងធ្ងន់ ជាមួយនឹងការ វាយសម្រុក បានល្អផងដែរ ។

គូប្រដាល់មិត្តភាពផ្សេងទៀត មានកីឡាករ កំពែង ខ្មៅ ក្លឹបវីអាយធី ជួបជាមួយ អ្នកប្រដាល់ អ៊ុង រតនា ក្លឹបតាឡីដំរី មានរិទ្ធ, អ្នកប្រដាល់ផុន ផាន់ណា ក្លឹបអប្សរាគុនខ្មែរ ប្រកួតនឹង ឡុង សុវណ្ណពៅ ក្លឹបសាលវ័ន្តកីឡា និងមួយគូទៀតអន្តរជាតិ បែបសកលអាជីព អ្នកប្រដាល់ ស្វាយ រដ្ឋា ក្លឹប PMPP ប្រកួតជាមួយ អ្នកប្រដាល់ថៃ ថេរ៉ា ស៊ីតឃុនម៉ាក ៕


Viewing all articles
Browse latest Browse all 4895

Trending Articles