Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តេក្វាន់ដូកម្ពុជា ៥នាក់ ចេញ​ទៅ​ប្រកួត នៅនេប៉ាល់ ក្រោយ​ចូលឆ្នាំ​រួច

$
0
0

ភ្នំពេញៈ សមាគមកីឡាតេក្វាន់ដូ កម្ពុជា(I.T.F) ក្រោមកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបញ្ចូន កីឡាកររបស់ខ្លួនចំនួន ៥នាក់ ត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ I.T.F ជើងឯកអាស៊ីលើកទី៧ នៅប្រទេសនេប៉ាល់ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិរួច ។

លោក បួន រិទ្ធិយ៉ា អគ្គលេខាធិការសមាគម តេក្វាន់ដូកម្ពុជា បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិ ខាងលើនេះ នឹងចាប់ផ្ដើមប្រកួត រយៈពេលជិតមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ពោលគឺចាប់ផ្ដើមប្រកួត ក្រោយពីចប់បុណ្យឆ្នាំថ្មីយើងតែម្ដង ។ លោកបន្ដថា ចំពោះកីឡាករ តេក្វាន់ស្ទីល I.T.F ដែលលោកត្រៀម នឹងបញ្ជូនទៅប្រកួត នៅប្រទេសនេប៉ាល់នោះ គឺមានកីឡាករ ហ៊ វិចិត្រ, ទ្រី វរល័ក្ខណ៍, ជា ច័ន្ទឡា, នាង សីហា និងកីឡាករ ប៉ាល់ ជីវ័ន្ត ដែលជាអតីតកីឡាករឆ្នើម ធ្លាប់ដណ្ដើមបានមេដាយសំរិទ្ធ ចំនួន ២គ្រឿង ក្នុងការប្រកួតជើងឯកពិភពលោក និងមេដាយប្រាក់ ១គ្រឿង ក្នុងការប្រកួតកីឡាជើងឯក អាស៊ីលើកទី៥ ។

អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា(NOCC) លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា NOCC គាំទ្រគ្រប់សកម្មភាព ចំពោះការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ លក្ខណៈអន្ដរជាតិធំៗ បើទោះបីតេក្វាន់ដូ មិនមែនជាកីឡា អូឡាំពិកក៏ដោយ ។ ប៉ុន្ដែយ៉ាងណាកីឡាករទាំងអស់ ត្រូវគោរពវិន័យ និងក្រមសីលធម៌ឲ្យបានល្អ ដើម្បីដណ្ដើមកិត្តិយស ជូនប្រទេសជាតិយើង ។ មិនតែប៉ុណ្ណោះ លោក វ៉ាត់ ចំរើន ថែមទាំងបានឧបត្ថម្ភ ថវិការផ្ទាល់ខ្លួនចំនួន ៣០០ដុល្លារ សម្រាប់ក្រុមកីឡាតេក្វាន់ដូ I.T.F ចេញដំណើរទៅប្រកួតនៅប្រទេស នេប៉ាល់នេះទៀតផង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles