Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Intel ជម្រុះបុគ្គលិក ១.៥០០នាក់ នៅ Costa Rica

$
0
0

ក្រុមហ៊ុន Intel Corp បានថ្លែងឲ្យដឹងថា ខ្លួននឹងជម្រុះបុគ្គលិកប្រមាណជា ១.៥០០នាក់ នៅក្នុងតំបន់ Costa Rica ដែលជាកន្លែងផលិត Chip ធំមួយរបស់ខ្លួន ដើម្បីធ្វើការសាកល្បងនូវ ប្រតិបត្តិការថ្មីនៅក្នុងតំបន់នោះ។ គិតត្រឹមចុងឆ្នាំ ២០១៣ ក្រុមហ៊ុន Intel មានបុគ្គលិកសរុបប្រមាណជា ១០៧.៦០០នាក់ ដូច្នេះការកាត់បន្ថយបុគ្គលិកនេះ វាស្មើនឹង ១,៤ភាគរយ។

យោងតាមការចុះផ្សាយរបស់ WSJ បានឲ្យដឹងថា ក្រុមហ៊ុន Intel បានជួបនូវបញ្ហាដោយសារ តែតម្រូវការផលិត Chip សម្រាប់ស្មាតហ្វូន និង Tablet មានការធ្លាក់ចុះ ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនកំពុងតែរៀបចំ យុទ្ធសាស្ត្រថ្មីទៅតាម ស្ថានភាពជាក់ស្ដែង។ បើតាមការបញ្ជាក់បន្ថែម ប្រតិបត្តិការ Intel នៅក្នុងតំបន់ Costa Rica ត្រូវការបុគ្គលិកចំនួន ១.០០០នាក់។

លោក Stacy Smith ប្រធានហិរញ្ញវត្ថុ Intel បានថ្លែងនៅក្នុងឆ្នាំ ២០១៤ នេះ បុគ្គលិក Intel ប្រហែលជាតូចជាងមុន ៥ភាគរយក្រោមយុទ្ធសាស្ត្រ កាត់បន្ថយបុគ្គលិក៕


Viewing all articles
Browse latest Browse all 4895

Trending Articles