Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុម ៧មករា, SSCA, Ezecom និង AMRU សុទ្ធតែក្រុមរកបានពិន្ទុ ច្រើនជាងគេ ក្នុងសប្ដាហ៍ទី២

$
0
0

ភ្នំពេញៈ ការប្រកួតបាល់ទាត់ ដណ្ដើមពាន Khmer Real Estate-Cup លើកទី៣កាលពី ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០១៤ ម្សិលមិញនេះ មានក្រុមបាល់ទាត់ មិនអាជីពជើងខ្លាំងចំនួន ៤ក្រុមដូចជាក្រុម៧មករា, SSCA, Ezecom និង ក្រុម AMRU បានទទួលនាំមុខគេ ប្រចាំសប្ដាហ៍ទី២ ក្រោយពីក្រុមទាំងនេះប្រកួតឈ្នះ គូប្រកួត រៀងៗខ្លួនរួចមក ។

ចំពោះក្រុម៧មករា បានទទួលបាន ៣ពិន្ទុបន្ថែមយ៉ាងស្រួល បន្ទាប់ពីប្រកួតឈ្នះក្រុម YFC ក្នុងលទ្ធផល បច្ចេកទេស ៤-០ នៅលើទីលានដំរីស ។ ជ័យជំនះនេះធ្វើឲ្យក្រុម៧មករា រកបាន៦ពិន្ទុពេញ ក្នុងចំណោម ២ប្រកួតរបស់ខ្លួន ខណៈ២ ប្រកួតរបស់ក្រុម YFC រកបាន៣ពិន្ទុ (ឈ្នះ១-ចាញ់១) ។ រីឯក្រុម SSCA ក៏ទទួលបាន៦ពិន្ទុដូចគ្នានឹងក្រុម៧មករាដែរ ក្រោយបំបាក់ក្រុមម្ទេសខ្មាំង ១០-០ ដែលធ្វើឲ្យក្រុមម្ទេសខ្មាំង គ្មានពិន្ទុរាប់ឡើយក្នុងចំណោម២ប្រកួតដូចគ្នានោះ ។

ចំណែកនៅលើទីលាន Don Bosco វិញក្រោយពីក្រុម Ezecom ប្រកួតឈ្នះក្រុម Khmer United(B) ដោយលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនាហើយនោះ នៅថ្ងៃបន្ទាប់(ថ្ងៃទី២៣ ខែមីនា)នេះក្រុម Ezecom បានលុតក្រុមកូនខ្មែរយ៉ាងចាស់ដៃម្ដងទៀតជាមួយនឹងលទ្ធផល ៣-០ ដែលធ្វើឲ្យក្រុម Ezecom ទទួលបាន៦ពិន្ទុពេញតែម្ដង ។ រីឯក្រុម AMRU ក៏មិនធម្មតាដែរដោយបានបំបាក់ក្រុម White Tiger ក្នុងលទ្ធផល ៣-០ ដើម្បីទទួលបាន៦ពិន្ទុពេញក្នុង ចំណោមការប្រកួត២លើកមកនេះ ។

ដោយឡែកក្រុម Khmer United(A) ត្រូវរបូត៣ពិន្ទុទៅវិញ ក្រោយប្រកួតចាញ់ក្រុម RFL ទាំងប្រផិតប្រផើយ ២-៣ ។ លទ្ធផលបែបនេះធ្វើឲ្យ២ប្រកួតរបស់ក្រុមទាំង២រកបាន៣ពិន្ទុដូចគ្នា(ឈ្នះ១ និងចាញ់១) ។ ក្រុម Heng Asia បន្ដចាញ់ ទៀតហើយក្រោមថ្វីជើងក្រុម Goodhill ០-៥ ។ ក្រុម Sabay FC ប្រកួតឈ្នះក្រុមទួលសង្កែ ២-១ និងក្រុម Khmer United(B) ទទួលបាន៣ពិន្ទុ បន្ទាប់ពីប្រកួតឈ្នះក្រុមមករា ដោយលទ្ធផល ២-០ ៕


Viewing all articles
Browse latest Browse all 4895