Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

១០០០ប្រកួតរបស់ Wenger នៅ Arsenal ពោរពេញដោយភាពអាប់អួរ និងអាម៉ាស់ជាខ្លាំង (Video Inside)

$
0
0

ក្រុងឡុងដ៍ៈ រាត្រីថ្ងៃសៅរ៍ ទី២២ ខែមីនាសប្តាហ៍មុនជាថ្ងៃដែលក្រុមកាំភ្លើងធំ Arsenal បាក់មុខជាខ្លាំង ប្រវត្តិសាស្រ្ត របស់ខ្លួនក្រោមការដឹកនាំ ប្រកួតលើកទី១០០០ របស់គ្រូបង្វឹកជនជាតិបារាំងលោក Arsene Wenger នៅចក្រភពអង់ គ្លេសដោយបានបរាជ័យ ដោយគ្រាប់បាល់រហូតដល់ទៅ ៦-០ ។

ការចូលកាន់តំណែងជាគ្រូបង្វឹកបង្គោលនៅកីឡដ្ឋាន Emirates ដំបូងនាឆ្នាំ១៩៩៦មកនោះ នេះជាលទ្ធផល របូតគ្រាប់ បាល់ដ៏ច្រើនសន្ធឹកសន្ធាប់លើកទី៤ ក្រោមថ្វីជើងរបស់ក្រុមខ្លាំងតោខៀវ Chelsea និងក្រុមម្ចាស់ផ្ទះ បិសាចក្រហម Manchester United លត់ ៨-២ ផងដែរកាលពីក្នុង Premier League ឆ្នាំ២០១១ ក្នុងនាមជាគ្រូបង្វឹកដឹកនាំក្លឹបបាល់ ទាត់អាជីពយូរជាងគេផងដែរបន្ទាប់ពីលោក Sir-Alex Ferguson ដែលបានដឹកនាំរហូតដល់ទៅ ១៤០០ប្រកួតក្នុងរយៈ២៦ឆ្នាំនៅ Old Trafford តែពេលនេះ(Ferguson) បានចូលនិវត្តន៍បាត់ហើយកាលពីឆ្នាំទៅ ។

ប្រហាក់ប្រហែលគ្នានេះ ដែរគ្រូបង្វឹកវ័យ៦៤ឆ្នាំរូបនេះ បានដឹកនាំ Arsenal ចាញ់ក្រុមម្ចាស់ផ្ទះ Manchester City ដោយលទ្ធផល ៣-៦ ក្នុងលីកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ជាមួយនឹងការធ្វើឲ្យមាន កំហុសជាច្រើន ពីសំណាក់កូន ក្រុមរបស់លោក មុនពេលទៅបន្តស្ពឹក មុខនៅកីឡដ្ឋាន Anfield របស់ហង្សក្រហម Lierpool ក្នុងលីកដដែលកាលពីថ្ងៃ ទី០៨ ខែកុម្ភះ ឆ្នាំ២០១៤ ។

ក្នុងកំណត់ត្រាចុងក្រោយក្នុងការដឹកនាំការប្រកួតផ្លូវការលើកទី១០០០របស់លោក Wenger បានបញ្ចប់ទៅដោយ លទ្ធផល ៦-០ មិនអាចបំប៉ោងសំណាញ់ទីតោខៀវ Chelsea សូម្បីតែមួយគ្រាប់សោះនៅ Stamford Bridge តែមិនបានធ្វើឲ្យក្រុមមួយនេះបាត់បង់តំណែង Top 4 នោះទេដោយមាន៦២ពិន្ទុ ចាញ់ក្រុមកំ ពូលតារាង Chelsea ៧ពិន្ទុ ខណៈក្រុម Liverpool ឈរនៅលេខ២ និង Manchester City ឈរនៅលេខរៀងទី៣ ។

ការដឹកនាំ Arsenal បាន១៨ឆ្នាំមកនេះ អតីតកីឡាករខ្សែបម្រើ របស់ក្រុមជម្រើសជាតិបារាំងលោក Arsene Wenger បានជួយឲ្យក្រុមកាំភ្លើងធំឈ្នះពាន Premier League បាន៣ដងនាឆ្នាំ១៩៩៨ ២០០២ និងឆ្នាំ ២០០៤ជាមួយនឹងពាន FA Cup បាន៤ដង និងពាន League Cup (ពានទី៣របស់អង់គ្លេស) បាន២ដងដែរ ខណៈដែលពានអន្តរជាតិ UEFA Champions League និង UEFA Cup កាំភ្លើងធំ Arsenal មិនទាន់បាន លើកម្តងនៅឡើយទេបូកទាំងរង ជើងឯកផងដែរ ៕

វីដេអូ Arsenal បាក់មុខ ៦-០កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន


Viewing all articles
Browse latest Browse all 4895

Trending Articles