កាលពីប៉ុន្មានខែមុននេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានជួបជាមួយនាយកប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៦រូប ដើម្បីពិភាក្សារឿងទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក NSA ឈ្លបយកការណ៍ពីបណ្ដាក្រុមហ៊ុន និងប្រព័ន្ធកុំព្យូទ័រជុំវិញពិភពលោក។
ដោយឡែកនៅពេលនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា លោកអូបាម៉ា បានអញ្ជើញនាយកប្រតិបត្តិ Facebook និង Yahoo មកជួបនៅសេតវិមាន ដើម្បីពិភាក្សារឿងចារកម្មពាក់ព័ន្ធនឹង NSA។
សម្រាប់ព័ត៌មាននេះ នៅមិនទាន់ច្បាស់ជាផ្លួវការនោះទេ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ លោក Mark Zuckerberg បាននិយាយថា លោកបាន Call ទៅកាន់លោកអូបាម៉ា ដើម្បីសម្ដែងនូវការ មិនពេញចិត្តចំពោះ ទង្វើរបស់ទីភ្នាក់ងារ NSA។
គួរបញ្ជាក់ផងដែរថា លោក Edward Snowden អតីតសមាជិកទីភ្នាក់ងារ សន្ដិសុខជាតិអាមេរិក បានលាតត្រដាងពី អាថ៌កំបាំងរបស់ NSA ទៅលើការឈ្លបយកការណ៍៕