កាលពីឆ្នាំ ២០១២ ចំនួនមេរោគ malware នៅលើប្រព័ន្ធដំណើរការ Android បានកើតមានចំនួន ៧៩ភាគរយ ដោយឡែកនៅឆ្នាំនេះកើន ឡើងច្រើនជាងឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន F-Secure បានឲ្យដឹងថា នៅឆ្នាំ ២០១៤ នេះ ចំនួនមេរោគ malware នៅលើប្រព័ន្ធដំណើរការ Android បានកើនឡើងដល់ ៩៧ភាគរយ ខ្ពស់ជាងគេមុន ហើយជាតួលេខមួយខ្ពស់ និងជាកង្វល់សម្រាប់អ្នកប្រើ Android។
ចំណែកក្រៅពីប្រព័ន្ធដំណើរការ Android នៅមាន Symbain ដែលឈរនៅលេងរៀងទី២ ដោយមានជាង ២ភាគរយ ហើយសល់ពីនេះមាន ១ភាគរយ កើនមាននៅលើ iOS, Windows Phone និង BlackBerry។
ប្រភពដដែលបានបន្តទៀតថា មេរោគទាំងនោះ ភាគច្រើនបានឆ្លងចូលទូរស័ព្ទ ដោយសារតែអ្នកប្រើប្រាស់ មិនបានប្រុងប្រយ័ត្ន ទៅលើការប្រើប្រាស់ ដូចជាចុចលើការប្រមូល សិនផ្សេងៗដែលមេរោគ ជាពិសេសគឺការចូល ទៅកាន់គេហទំព័រ អាសអាភាសជាដើម៕