អ្នកចាត់ការទូទៅ នៅក្នុងក្រុមហ៊ុន HTC បានលាឈប់ពីការងារ បន្ទាប់ពីបានបម្រើការងារ នៅក្នុងក្រុមហ៊ុនមួយនេះ អស់រយៈពេលជាង ៣ឆ្នាំ។ យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា លោក Matthew Costello អ្នកចាត់ការទូទៅ (COO) របស់ក្រុមហ៊ុនផលិត ស្មានហ្វូនតៃវ៉ាន់ HTC បានលាឈប់ពីការងារ ប៉ុន្តែការ លាឈប់នេះខាង ក្រុមហ៊ុនមិនបាន ប្រកាសជាផ្លូវការនោះទេ។
គេហទំព័រ Bloomberg បាននិយាយថា ក្រុមហ៊ុន HTC បានប្រកាសពីការលាឈប់នេះតាម រយៈអ៊ីមេលទៅកាន់បុគ្គលិក គ្រប់ដែលនៅក្នុងក្រុមហ៊ុន ចំណែកអ្នកក្រៅមិន ត្រូវបានឲ្យដឹងឡើង។
ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក Fred Liu ដែលជាប្រធានវិស្វករ និងប្រតិបត្តិការ របស់ក្រុមហ៊ុន HTC នឹងត្រូវរាប់រងតួនាទីជា អ្នកចាត់ការទូទៅ ជំនួសលោក Costello ដែលបានលាឈប់។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន HTC ច្រានចោល ថាជាព័ត៌មានមិនពិត ប៉ុន្តែមិនបានបញ្ចេញមតិ អ្វីផ្សេងទៀតនោះទេ៕