Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា សម្រេចប្ដូរឈ្មោះ និងនិមិត្ដសញ្ញាថ្មី

$
0
0

ភ្នំពេញៈ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្រេចផ្លាស់ប្ដូរឈ្មោះថ្មីហើយ ដែលមានឈ្មោះថា «កីឡាវាយ កូនបាល់កម្ពុជា» រួមទាំងនិមិត្តសញ្ញាថ្មី កាលពីព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ នៅមជ្ឈមណ្ឌលកីឡា CCC ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា បានថ្លែងឲ្យដឹងថា “ការសម្រេចប្ដូរឈ្មោះពី «សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា» មកឈ្មោះ ថ្មីថា «កីឡាវាយកូនបាល់កម្ពុជា»នេះ គឺយើងចង់អភិវឌ្ឍន៍វិស័យ កីឡាវាយកូនបាល់កម្ពុជាយើង ដើរឲ្យទាន់ទៅតាម ការវិវត្តនៃការរីកចម្រើន ក្នុងពិភពលោកយើងនេះ” ។

ចំពោះការផ្ដាស់ប្ដូរនិមិត្តសញ្ញាវិញលោក ទេព រិទ្ធីវិទ្ធ បានបញ្ជាក់ថា វាជានិមិត្តសញ្ញាថ្មី ដែលបញ្ជាក់អត្ថន័យយ៉ាង ទូលំទូលាយ ឲ្យមនុស្សក្នុងពិភពលោក ទទួលស្គាល់អំពីការរីកចម្រើន នៃវិស័យកីឡា វាយកូនបាល់ ក្នុងប្រទេស កម្ពុជានាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះដែរ បវរកញ្ញាសំលៀកបំពាក់ប្រពៃណីប្រចាំប្រទេសជប៉ុនឆ្នាំ២០១១ កញ្ញា Hisae Arai ឯកអគ្គរាជទូតសុឆ្ឆន្ទៈរបស់កីឡាវាយកូនបាល់កម្ពុជា ក៏បានចូលរួមសម្ដែងការត្រេកអរ ចំពោះការ សម្រេចប្ដូរឈ្មោះ និងនិមិត្តសញ្ញាថ្មីនេះផងដែរ ព្រោះវាកាន់តែធ្វើឲ្យ មនុស្សស្គាល់កាន់តែច្រើន ពីវិស័យកីឡាក្នុង ប្រទេសកម្ពុជា ។

ឆ្លៀតក្នុងឱកាសដែលកីឡាវាយកូនបាល់កម្ពុជា បានក្លាយជាឈ្មោះថ្មីភ្លាមនោះ ក៏មានអ្នកឧបត្ថម្ភចូលរួមផងដែរ គឺទឹកពិសារបរិសុទ្ធ Vittel និង Perrier ដែលម្ចាស់ Sposor ថ្មីក្នុងការជួយជំរុញឲ្យវិស័យ កីឡាវាយកូនបាល់ កម្ពុជាយើង កាន់តែមានភាពរីកចម្រើនខ្លាំងបន្ថែមទៀត ។

នៅក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ លោក ទេព រិទ្ធីវិទ្ធ ក៏បានចូលរួមសម្ដែងជោគជ័យរបស់កីឡាករ ប៊ុន កេន្នី ដែលដណ្ដើមបានជ័យលាភីក្នុងការប្រកួតកីឡាវាយកូនបាល់អន្ដរជាតិ BMW-Open នៅប្រទេសម៉ាឡេស៊ី កាលពី ពេលកន្លងមកថ្មីនេះផងដែរ ។

ដើម្បីអបអរការផ្លាស់ប្ដូរឈ្មោះថ្មី, និមិត្តសញ្ញាថ្មី និងចូលរួម ការរីកចម្រើន នៃវិស័យកីឡា វាយកូនបាល់ពិភពលោក ដែរនោះ លោក ទេព រិទ្ធីវិទ្ធ ក៏បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ គឺទិវាយកូនបាល់ពិ ភពលោក( W orld Tennis Day) ក្នុងថ្ងៃតែមួយនោះ ដោយមានកីឡាករ-កីឡាការិនីមកពី ៩៥ប្រទេសបានចូលរួម ហើយក៏កុមារកំព្រាចំនួន ១០០នាក់ចូលរួមទៀតផង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles