Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុម Red Ball រកបានកៅអី ឈានចូលវគ្គ ១/៤ មុនគេ

$
0
0

ភ្នំពេញៈ ក្រុម Red Ball ទទួលកៅអីមួយហើយសម្រាប់វគ្គ ៨ក្រុមចុងក្រោយ (វគ្គ១/៤) បន្ទាប់ពីបានយកឈ្នះ ក្រុមអា ណាចក្របៃតងក្នុងលទ្ធផលបច្ចេកទេស ៦-៤ ស្របពេលដែលក្រុម Apsara Dancers FC បានបរាជ័យ ក្រោមថ្វីជើង ក្រុម Anvaya SC ៣-៦ នៅលើទីលានមជ្ឈមណ្ឌលកីឡា 3G ក្នុងយុទ្ធនាការពានរង្វាន់ 3G Futsal-Cup ឆ្នាំ២០១៤ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញនេះក្នុងពូល B ។

ការយកឈ្នះរបស់ក្រុម Red Ball លើក្រុមអាណាចក្របៃតងធ្វើឲ្យក្រុមមួយនេះអាចមានសិទ្ធិឈានចូលទៅវគ្គ ១/៤ ដោយស័្វយប្រវត្តិ ព្រោះក្រុម Red Ball លេង២ប្រកួតឈ្នះទាំង២ បាន៦ពិន្ទុ ដោយប្រកួតចុងក្រោយជួបជាមួយក្រុម Apsara Dancers FC ក្នុង៨ក្រុម ។

សម្រាប់ក្រុម Apsara Dancers FC លេងបាន២ប្រកួតចាញ់ទាំង២ប្រកួត គឺធ្លាក់ចេញពីការប្រកួតដោយស័្វយប្រវត្តិ ហើយខណៈក្រុម Anvaya SC លេងបាន២ប្រកួត ឈ្នះ១ ចាញ់១ និងបាន៣ពិន្ទុ ចំណែកឯក្រុមអាណាចក្របៃតង លេងបាន២ប្រកួត ឈ្នះ១ ចាញ់១ បាន៣ពិន្ទុដូចក្រុម Anvaya SC ដែរ ។

ក្រុម Anvaya SC និងក្រុមអាណាចក្រ បៃតងជាការជួបគ្នា លើកចុងក្រោយ ហើយការប្រកួត របស់ក្រុមទាំង២ គឺត្រូវការ ឈ្នះរៀងៗខ្លួន ដើម្បីដណ្តើមយកកៅអីមួយសម្រាប់ឈានចូលទៅវគ្គ ១/៤ នៃពានរង្វាន់ 3G Futsal-Cup ឆ្នាំ២០១៤ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles