Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ខេ ស៊ីមេន ប្រកាស​បើកការ​ប្រកួត “កំពូល​អ្នកប្រដាល់ ជើងឯក ខេ ស៊ីមេន វគ្គ ៥”

$
0
0
ភ្នំពេញ៖ ក្រុមហ៊ុន ខេ ស៊ីមេន បានប្រកាសពីការប្រកួត កម្មវិធីប្រដាល់ ក្បាច់គុនបុរណខ្មែរ “កំពូលអ្នកប្រដាល់ ជើងឯកខេ ស៊ីមេន ៥” នៅលើសង្វៀនស៊ីធីអិន បន្តទៀត ដែលចាប់នៅថ្ងៃទី៩ ខែមីនា ខាងមុខនេះ ។

ក្នុងសន្និសីទនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងក្រុមហ៊ុន ខេ ស៊ីមេន លោកគិត គឹមអ៊ន បានឱ្យដឹងថា ការបន្តរៀបចំកម្មវិធី ប្រដាល់នេះ ក៏ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ របស់ប្រជាពលរដ្ឋ ក្នុងវិស័យកីឡាប្រដាល់ខ្មែរ ។

លោកបានមានប្រសាសន៍ថា “លោក គិត គឹមអ៊ន ប្រធានផ្នែកលក់ និងជាតំណាងរបស់ក្រុមហ៊ុន ខេ ស៊ីមេន បានមានប្រសាសន៍ថា “ក្រុមហ៊ុន ខេ ស៊ីមេន ចង់ឃើញកម្ពុជា អភិវឌ្ឍទៅមុខដោយភាពរឹងមាំ និងមាននិរន្តរភាព ជាមួយសមិទ្ធិផលថ្មីៗជាច្រើនបន្ថែមទៀត ជាទីមោទនភាពសម្រាប់ជាតិ ដោយបន្តរក្សានូវអត្តសញ្ញាណជាតិ ឲ្យបានគង់វង្សជានិរន្តរ៍។ ហេតុនេះហើយទើបក្រុមហ៊ុន បន្តការឧបត្ថម្ភទាំងស្រុង សម្រាប់ព្រឹត្តិការណ៍កីឡាប្រដាល់ដ៏អស្ចារ្យនេះ ដើម្បីបន្តរក្សាឲ្យបាននិងផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ ថែមទៀតនូវ មរតកក្បាច់គុនបុរាណខ្មែរ ទៅកាន់សកលលោក”។

កម្មវិធី “កំពូលអ្នកប្រដាល់ ជើងឯកខេ ស៊ីមេន ៥” ក្នុងទំងន់ ៦៧គីឡូក្រាម នឹងមានកីឡាករ ៨រូប ចូលរួម ប្រកួតដណ្តើម ពានរង្វាន់ ក្នុងនោះមានកីឡាករ ពុទ្ធ ហ៊ុច, ទឹម សាន, ឡុង សុភី, ពេជ សីហា, លូន សុខខេង, សរ រាជសីហ៍, ហេង វិឆ័យ និងកីឡាករ លាង ស៊ីពេជ្រ ផងដែរ។

គួរបញ្ជាក់ថា កម្មវិធី "កំពូលអ្នកប្រដាល់ ជើងឯក ខេ ស៊ីមេន វគ្គ៤” ទើបតែបញ្ចប់ទៅ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈកន្លងទៅប៉ុណ្ណោះ  ក្នុងនោះ ជយលាភីលេខ១ ម្ចាស់ខ្សែក្រវ៉ាត់ បានទៅលើ នេន វណ្ណា ដែលទទួលបាន ប្រាក់ខែចំនួន ៥១០ដុល្លារ សម្រាប់រយៈពេលបីខែ, ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០១៤ មួយគ្រឿងផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 4895

Trending Articles