Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ស៊ើបអង្កេតក្លឹប Barcelona ករណីស៊ីដាច់ លុយកីឡាករ

$
0
0

ក្រុងម៉ាឌ្រីដៈ អាជ្ញាធរអេស្ប៉ាញបានបន្តដាក់ ការស៊ើបអង្កេត ទៅលើក្លឹបយក្ស FC Barcelona ជុំវិញបញ្ហាក្លែង ឯកសារបង់ពន្ធដែលមានចំនួន ៧,៥លានផោន ចំពោះកីឡាករចំណូលថ្មីវ័យក្មេង Neymar ដែលបានទិញក្លឹប ជើងខ្លាំងរបស់ ប្រេស៊ីល Santos កាលពីខែមិថុនា ឆ្នាំ២០១៣ ។

ជុំវិញបញ្ហានេះដែរប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barca បានទិញកីឡាករ Neymar ពីក្លឹប Santos ក្នុងតម្លៃខ្លួន ៤៨,៦លានផោន តែឪពុកម្តាយ របស់តារាបាល់ទាត់វ័យ ២២ឆ្នាំរូបនេះ បានទទួល បា្រក់តែ ៣៤លានផោនតែប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់មានការខឹងសម្បារយ៉ាងខ្លាំង និងប្តឹងដល់អាជ្ញាធ័រ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ចំពោះករណីមិនប្រក្រតីនេះ ។

ក្នុងករណីនេះដែរលោក Sandro Rosell បានលាលែងពីប្រធានក្លឹប Barcelona ផងដែរកាលពីខែមុន ខណៈដែល បញ្ហាអំពើពុករលួយបានកើតមានឡើងនៅក្នុងក្លឹបចាប់តាំងពីកីឡាករខ្សែប្រយុទ្ធ Lionel Messi មានការជាប់ ពាក់ព័ន្ធ ជាលើកដំបូងក្នុងការក្លែងឯកសារបន្លំបង់ពន្ធជូនរដ្ឋនោះនាអំឡុងខែសីហា ឆ្នាំ២០១៣ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles