ក្រុងបាសេឡូណាៈ គ្រូបង្វឹកក្លឹប FC Barcelona លោក Gerardo Martino បានសំដែងនូវការប្រុងប្រយ័ត្ន និងព្រួយបារម្ភជាខ្លាំងក្នុងការជួបជាមួយក្រុមអង់គ្លេស Manchester City ក្នុងជើងទី២ទៀតក្នុងវគ្គ១៦ ក្រុមចុងក្រោយនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ខាងមុខ ។
អ្នកចាត់ការជនជាតិអាហ្សង់ទីនរូបនេះបានថ្លែងបា្រប់គេហទំព័រ BBC ថា “បើទោះបីជាយើងបានយកឈ្នះ Man City ដោយលទ្ធផលបច្ចេកទេស ២-០នៅកីឡដ្ឋាន Etihad ក៏ដោយ ក៏យើងនៅតែប្រុងប្រយ័ត្នជានិច្ច ដែរពី សំណាក់ក្រុមខ្លាំងនេះ ហើយខ្ញុំក៏មិនប្រាកដថា Barcelona អាចឆ្លងផុតវគ្គ១៦ក្រុមនេះដែរ ដោយហេតុ ថា Man City ធ្លាប់រងបរាជ័យក្នុងទឹកដីក្រោមថ្វីជើងក្រុមខ្លាំង Bayern Munich របស់អាល្លឺម៉ង់ ១-៣ និងបាន ឈ្នះ ៣-២ វិញនៅក្នុងផ្ទះរបស់ Bayern កាលពីប្រកួតជម្រុះក្នុងពូលវគ្គ៣២ក្រុម” ។
លោកបានបន្ថែមថា “តែយ៉ាងណាក៏ដោយ យើងនៅតែប្រុងប្រយ័ត្នខ្ពស់ដដែលចំពោះមួយប្រកួតទៀតនា ពេលដ៏ខ្លីខាងមុខ ហើយយើងប្តេជ្ញាថា ទទួលជ័យជំនះឲ្យទាល់តែបាន បើទោះបីជាជើងទី១ Man City បាន ដាក់សម្ភាធយ៉ាងខ្លាំងក្លានោះ” ។
ផ្ទុយពីនេះវិញ ប្រិយមិត្តភាគច្រើនបានទាយមុនហើយថា ក្រុមអ្នកមានបុណ្យ FC Barcelona និងឈ្នះកៅអី ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមិនខាន មុនឆ្លងកាត់កីឡដ្ឋាន Camp Nou នាថ្ងៃទី១២ ខែមីនា ដោយសំអាង ថា Barcelona រឹតតែរឹងមាំខ្លាំងថែមទៀតនៅក្នុងទឹកដី និងទប់ឲ្យបាន ០-០ ឬក៏ ០-១ទៀតនោះវារួចបាត់ទៅ ហើយ ៕