Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ចៅ ផលឌឿ ណាត់ ផង់ សុភាព សាកកណ្តាប់ដៃ ខណៈ អ៊ុង ស៊ីណា ចង់បញ្ចប់គំនុំចាស់ពី ចាន់ ស៊ីណាត

$
0
0

ភ្នំពេញៈ កីទ្បាករ ផង់ សុភាព មកពីក្លឹបតាទ្បីដំរីមានរិទ្ធ បានណាត់កីទ្បាករ ចៅ ផលឌឿ មកពីក្លឹបសំរោងកោង កីទ្បា ដើម្បីសាកកម្លាំងគ្នា នៅលើសង្វៀនបាយ័នស្ទឹងមានជ័យនាថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែល កីទ្បាករ ចាន់ ស៊ីណាត មកពីក្លឹបនិរោធនិមានជ័យ ស្វាគមន៍ការទ្បើង ជម្រះបញ្ជីចាស់ពីសំណាក់ កីទ្បាករ អ៊ុង ស៊ីណា មកពីក្លឹប កងទ័ពជើងគោក ។

នៅក្នុងជំនួបរវាង ចៅ ផលឌឿ និង ផង់ សុភាព គឺជាការជួបគ្នាក្នុង ប្រភេទទម្ងន់៦៧គីទ្បូក្រាម បើនិយាយ ពីស្នៀតគុន របស់កីទ្បាករទាំងពីរនេះ ចៅ ផលឌឿ មានបទពិសោធនិ៍ នៅលើសង្វៀនច្រើនជាង ផង់ សុភាព ហើយគេមានផ្លែល្អ និង មានតិចនិកក្នុងការប្រកួតល្អៗ ជាច្រើនដូចជាការវាយកណ្តាប់ដៃ ទាត់-ជង្គង់ និងកែង អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ ការវាយកណ្តាប់ដៃចេញធ្ងន់ៗ និងចំគោលដៅបានល្អ។ ផង់ សុភាព វិញក៏ពូកែប្រើ ទាំងកណ្តាប់ដៃ ទាត់-កែង និងជង្គង់ មិនចាញ់ ចៅ ផលឌឿ ប៉ុន្មានទេពោលគឺគេមានភាព រហ័សរហួន និងថែមទាំង មានភាពវៃឆ្លាត ក្នុងការប្រកួតទៀតផង ។

ទោះជាយ៉ាងណាការសងសឹកគ្នារវាង ចាន់ ស៊ីណាត និង អ៊ុង ស៊ីណា គឺជួបគ្នាក្នុងប្រភេទទម្ងន់ ៥៧គីទ្បូក្រាម ហើយបើ ងាកមកមើលពីការប្រកួត លើកមុនរបស់កីទ្បាករទាំងពីរនេះ ចាន់ ស៊ីណាត បានយកឈ្នះ អ៊ុង ស៊ីណា ទាំងប្រផិត ប្រផើយលំបាកបំផុតក្នុងការវាយ ដូរទាំងកណ្តាប់ដៃ កែង-ជង្គង់ និងជាពិសេសគឺការទាត់ចេញធ្ងន់ៗ ពីគ្នាទៅវិញទៅមកប៉ុណ្ណោះ ។

ចំណែកគូប្រកួតមិត្តភាព ផ្សេងទៀតរួមមាន ហ៊ឹម បូរិន្ទ មកពីក្លឹបអារុណរៈប្រកួតជាមួយ ស្រ៊ុន ពិសី មកពី ក្លឹបមជ្ឈម ណ្ឌលកីទ្បាខ.ភ.ម ស្របពេលដែលកីទ្បាករ វីវ៉ា សារ៉េត មកពីក្លឹបមហិទ្ធរិទ្ធតាដំបងដែក ប៉ះជាមួយកីទ្បាករ ឯម ម៉ូលី មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ និងកីទ្បាករ សែន ហ៊ាន មកពីក្លឹបកងទ័ពជើងគោក ជួបជាមួយ កីទ្បាករ ព្រឿង សុផាត មកពីក្លឹប មជ្ឈមណ្ឌលកីទ្បាខ.ភ.ម ៕


Viewing all articles
Browse latest Browse all 4895

Trending Articles