Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តួ​លេខ​នៃ​ការ​លក់ Windows Phone នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​មេសា កើន​ឡើង​ខ្ពស់

$
0
0

នៅសហរដ្ឋអាមេរិក ទីផ្សារស្មាតហ្វូនត្រូវបាន គ្រប់ដណ្ដប់ដោយ ប្រព័ន្ធដំណើរការ iOS ដោយ Android ជាអ្នករត់តាមពីក្រោយ ប៉ុន្តែមិនចាញ់ ប៉ុន្មាននោះទេ។ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមស្រាវជ្រាវលើប្រព័ន្ធ តួលេខនៃការលក់ ស្មាតហ្វូននៅក្នុង សហរដ្ឋអាមេរិក Kantar Worldpanel បាននិយាយថា តួលេខនៃការលក់ ស្មាតហ្វូនដែលប្រើ ប្រព័ន្ធដំណើរការមាន ចំនួនកើនឡើងនៅ សហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងខែមេសា កន្លងទៅនេះ តួលេខនៃការលក់ iOS កើនឡើង ១ភាគរយ បើធៀបនឹងឆ្នាំ ២០១២ ខណៈដែល Android កើនឡើង ២ភាគរយ។ ព្រមជាមួយគ្នានោះ តួលេខនៃការលក់ Windows Phone ក៏កើនឡើងខ្ពស់ គួរឲ្យគត់សម្គាល់ដែរ ដោយកើនឡើងដល់ ៥,៦ភាគរយ ធៀបនឹងឆ្នាំមុន។

ក្រុមស្រាវជ្រាវខាងលើ បាននិយាយថា នៅក្នុងចំណោមប្រព័ន្ធ ដំណើរការទាំងអស់មានតែ Windows Phone មួយទេ ដែលតួលេខនៃ ការលក់កើន ឡើងខ្ពស់ជាងគេ។ ក្រុមស្រាវជ្រាវនេះ បានបន្តទៀតថា ត្រកូល Lumia ជាអ្នកជួយឲ្យតួលេខនៃ ការលក់នេះកើនឡើង។

យោងតាមទិន្នន័យ ដែលបានមកពី keyword នៅលើ Google Search បានឲ្យដឹងថា ក្នុងចំណោមស្មាតហ្វូនត្រកូល Lumia ទាំងអស់ មានតែ Lumia 520 និង Lumia 920 ទេដែលមាន ការស្វែងរកតាមរយៈ Google Search ច្រើនជាងគេ។

ជាចុងក្រោយ ក្រុមស្រាវជ្រាវខាងលើបាន ព្យាករទុកថា តួលេខនៃការលក់ស្មាតហ្វូន Windows Phone នៅក្នុងសហរដ្ឋអាមេរិក នឹងបន្តកើនឡើងខ្ពស់ ព្រោះថា នៅអតិថិជននៅ សហរដ្ឋអាមេរិក បានចាប់អារម្មណ៍ លើកម្រិតនៃការថត រូបភាពរបស់ Lumia 920៕


Viewing all articles
Browse latest Browse all 4895

Trending Articles