Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អង្គការ​ផ្កាយសមុទ្រ រៀបចំ​ការប្រកួត​បាល់ទាត់​កុមារី U14

$
0
0

ភ្នំពេញៈ អង្គការផ្កាយសមុទ្រដៃគូ ជាមួយសហព័ន្ឋកីឡា បាល់ទាត់ជាតិកម្ពុជា បានរៀបចំការប្រកួត ព្រឹត្តិការណ៍បាល់ ទាត់កុមារីអាយុក្រោម១៤ឆ្នាំ(U-14) ប្រចាំឆ្នាំរបស់ខ្លួន ដោយប្រសិទ្ធនាមថា Barclays ISF 2014 លើកទី៥ដែលមាន ក្រុមចូលរួមចំនួន២៥កុ្រម តំណាងមកពីអង្គការផ្សេងៗ នឹងមកពីខេត្ដក្រុងចំនួន ៧នៃប្រទេសកម្ពុជា និងមកពីក្លឹបសមាគម និងសាលារៀននានា នៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍បាល់ទាត់កុមារី អាយុក្រោម១៤ឆ្នាំ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះនៅទីលាន បាល់ទាត់មេគង្គ ការប្រកួតចាប់ផ្ដើមវេលាម៉ោង ៨ និង ៣០នាទីព្រឹកដល់ម៉ោង ៥ និង ០០នាទីល្ងាច ។

កញ្ញា ជួប វិច្ឆិកា អនុប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា “គោលបំណងនៃការប្រកួតនេះដែរ គឺដើម្បីផ្ដល់ ឱកាសដល់កុមារា កុមារី និងយុវជន យុវតី គ ថ្លង់ បង្ហាញពីសមត្ថភាព របស់ពួកគេក្នុងការអភិវឌ្ឍ វិស័យកីឡានៅក្នុង ប្រទេសកម្ពុជា ហើយកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ទាំងអស់នេះ ធ្វើឡើងគឺចង់បង្ហាញពី សមត្ថភាពរបស់ខ្លួន ។ អង្គការផ្កាយសមុទ្រ ព្យាយាមពង្រីកកម្មវិធីទៅដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទ ទាំងអស់ដើម្បីជួយគាំទ្រ និងលើកកម្ពស់វិស័យកីឡា នៅកម្ពុជាឲ្យកាន់តែ រីកចម្រើនឡើង ។ ឆ្នាំនេះអង្គការផ្កាយសមុទ្រ មានកីឡាករ-កីឡាការនី គ ថ្លង់ចំនួន ៣ក្រុមចូលរួមការប្រកួត ។ បន្ថែមពីនោះ ក្នុងការការប្រកួតក៏មាន រៀបចំការប្រកួត សម្រាប់កីឡាករ ពិការសតិបញ្ញាផងដែរ” ។

កញ្ញាបានបន្តថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ខាងមុខ ក៏មានរៀបចំការប្រកួតពានរង្វាន់ Ian Thompson Memorial / ISF U13 លើកទី៦ សម្រាប់ក្រុមបាល់ទាត់ កុមារាអាយុក្រោម១៣ឆ្នាំ និងក្រុមបាល់ទាត់ចម្រុះ សម្រាប់កុមារអាយុក្រោម១០ឆ្នាំ ដែលក្រុមចូលរួមប្រកួតមាន ៣២ក្រុម មកពីទូទាំងប្រទេស ៕


Viewing all articles
Browse latest Browse all 4895

Trending Articles