Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឯម ខ្លឹមខ្មៅ ចង់​ផ្តល់​មេរៀន​ឲ្យ សូយ យក្សតឿ រីឯ ឃឹម ពេជ្រចិន្តា រីករាយ​ពេលជួប ប៉ូ វណ្ណស័ក្ខ

$
0
0

ភ្នំពេញៈ កីទ្បាករ សូយ យក្សតឿ មកពីក្លឹបពោធិ៍ជ័យកីទ្បា មិនញញើតនឹងកីទ្បាករ ឯម ខ្លឹមខ្មៅ មកពីក្លឹបឬទ្ធីពោធិ៍ សែនជ័យនៅលើសង្វៀន បាយ័នបឹងស្នោរនាថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែលកីទ្បាករ ប៉ូ វណ្ណស័ក្ខ មកពីក្លឹបក្រសួងការពារជាតិ ណាត់កីទ្បាករ ឃឹម ពេជ្រចិន្តា មកពីក្លឹបបូរីនាគរាជ ដើម្បីសាកកម្លាំងគ្នា ។

នៅក្នុងជំនួបរវាង ឯម ខ្លឹមខ្មៅ និង សូយ យក្សតឿ គឺជួបគ្នាក្នុង ប្រភេទទម្ងន់៦៧គីទ្បូក្រាម បើនិយាយពីស្នៀតគុនរបស់ កីទ្បាករទាំងពីរនេះ ឯម ខ្លឹមខ្មៅ មានបទពិសោធនិ៍នៅ លើសង្វៀនច្រើនជាង សូយ យក្សតឿ ហើយគេមានផ្លែល្អ និង មានតិចនិកក្នុងការប្រកួតល្អៗ ជាច្រើនដូចជា ការវាយកណ្តាប់ដៃ ទាត់-ជង្គង់ និងកែង អ្វីដែលគួរឲ្យ កត់សំគាល់នោះគឺ ការវាយកណ្តាប់ដៃចេញធ្ងន់ៗ និងចំគោលដៅបានល្អ ។ សូយ យក្សតឿ វិញក៏ពូកែប្រើ ទាំងកណ្តាប់ដៃ ទាត់-កែង និងជង្គង់មិនចាញ់ ឯម ខ្លឹមខ្មៅ ប៉ុន្មានទេ ពោលគឺគេមាន ភាពរហ័សរហួន និងថែមទាំងមាន ភាពវៃឆ្លាតក្នុងការប្រកួត ទៀតផង ។

ចំណែកការជួបគ្នាក្នុង ប្រភេទទម្ងន់ ៦៣គីទ្បូក្រាមវិញរវាង ឃឹម ពេជ្រចិន្តា និង ប៉ូ វណ្ណស័ក្ខ ហើយបើ ស្ទាបស្ទង់ពីការ ប្រកួតកន្លងមករបស់ កីទ្បាករទាំងពីរនេះវិញ ប៉ូ វណ្ណស័ក្ខ គេល្អទាំងកណ្តាប់ដៃ ទាត់ និងកែង ហើយគួបផ្សំជាមួយនឹង ការអុកជង្គង់ចំពោះបានល្អទៀតផង ។ ឃឹម ពេជ្រចិន្តា វិញក៏ជំនាញប្រើកណ្តាប់ដៃ ទាត់-ជង្គង់ និងកែង ហើយជា ពិសេសនោះគឺគេក៏នៅមាន ស្នៀតល្អៗជាច្រើនទៀត មិនទាន់បញ្ចេញនៅទ្បើយ ។

រីឯគូប្រកួតមិត្តភាព ផ្សេងទៀតរួមមានកីទ្បាករ ម៉ន លីហ័រ មកពីក្លឹបព្រែកឯងកីទ្បា ប្រកួតជាមួយ កីទ្បា ករ ឆាយ ម៉េត មកពីក្លឹបសំរោងកោងកីទ្បា ខណៈដែលកីទ្បាករ ឯម ចំណាប់ មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ ប៉ះជាមួយកីទ្បាករ យ៉ា ពុធធារី មកពីក្លឹបកុសលកីទ្បា និងកីទ្បាករ ពេជ្រ វិរក្ស មកពីក្លឹបរការខ្នុរគុនខ្មែរ បង្ក្រាបគ្រឿនញៀន ជួបជាមួយ កីទ្បាករ ឆន ប្រាក់ពេជ្រ មកពីក្លឹបមជ្ឈមណ្ឌលកីទ្បាខ.ភ.ម ៕


Viewing all articles
Browse latest Browse all 4895

Trending Articles