Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

CEO របស់ Nokia និយាយ​ថា​ការ​ជ្រើសរើស​យក Windows Phone គឺ​ជា​រឿង​ត្រឹមត្រូវ

$
0
0

មែនហើយ មានមនុស្សមួយចំនួនជឿថា ក្រុមហ៊ុនNokia បានបង្កកំហុសមួយក្នុង ការសម្រេចចិត្តជ្រើស យកប្រព័ន្ធប្រតិបត្តិការ Windows Phone ហើយក្រុមហ៊ុន ប្រហែលល្អប្រសើរជាងនេះ បើសិនជាជ្រើសរើស យកប្រព័ន្ធ Androidឬក៏ BlackBerry ជំនួសវិញនោះ។  នៅដើមឆ្នាំនេះ ក្រុមហ៊ុនស្រាវជ្រាវ ផ្នែកហិរញ្ញវត្ថុ Forbes  បានរកឃើញថា ក្រុមហ៊ុន Nokia ក្តាប់បានទីផ្សារ Windows Phone ផ្ទាល់ខ្លួនចំនួន ៨០ភាគរយ ដែលលទ្ធផលនេះក្រុមហ៊ុនពិតជា បានសម្រេចចិត្ត ត្រឹមត្រូវមែន។

ឥឡូវនេះ នាយកប្រតិបត្តិក្រុមហ៊ុនNokia លោក Stephen Elopបាននិយាយថា ត្រីមាសថ្មីៗនេះ ដែលនឹងបញ្ចប់ ត្រឹមបំណាច់ខែនេះ ជាក់ស្តែង នឹងបង្ហាញពីភាពវិជ្ជមានដល់ ក្រុមហ៊ុនNokia ដែលការជ្រើសរើសយកប្រព័ន្ធ Windows Phone។   នៅត្រីមាសនេះ ត្រូវបានគេរំពឹង ថា ជាត្រីមាសបង្ហាញនូវហិរញ្ញវត្ថុ ដ៏ល្អបំផុតមួយ សម្រាប់ក្រុមហ៊ុនNokia ។ លើសពីនេះ ថវិកាដែលក្រុមហ៊ុនNokia បានចំណាយនៅលើ ការធ្វើឲ្យប្រសើរឡើង នូវបច្ចេកវិទ្យារូបភាព នោះបានចំណាយ ពេលអស់ច្រើនមកហើយ។ ក្រុមហ៊ុន Nokia ទទួលបានបទពិសោធន៍ យ៉ាងច្រើនក្នុងការកែប្រែ គុណភាពកាមេរ៉ា ពីការថតរូបក្នុងកន្លែង មិនសូវមានពន្លឺ រហូតដល់អាចបង្កើត បានម៉ូដែលស្មាតហ្វូន ទំនើបៗជាច្រើនដូចជា Nokia Lumia 925  ដែលថ្មីៗនេះ បានបង្ហាញ Nokia Lumia 928 សម្រាប់ក្រុមហ៊ុនចែកចាយ Verizon និង Nokia Lumia 920។  

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនដដែល បានឲ្យដឹងថា ក្រុមហ៊ុនNokia នឹងបន្ត ព្យា យាម ធ្វើឲ្យខ្លួនកាន់ តែខុសប្លែកទៀត ជាមួយសេវាកម្មផែនទី និងសេវាកម្ម offline navigational ។ លោក ក៏មានគំនិតថ្មីក្នុង ការកែច្នៃកាមេរ៉ាកុំព្យូទ័រ ជាមួយបច្ចេកវិទ្យាកាមេរ៉ា 16 array ផ្តល់ដោយក្រុមហ៊ុនPelican Technology៕


Viewing all articles
Browse latest Browse all 4895

Trending Articles