Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឈិត ង៉ុយ ណាត់ ចាន់ ស៊ីណាត សាក​ក្បាច់​គុន រីឯ ភុន សោភ័ណ្ឌ រីករាយ​ពេល​ជួប សោម តឿទី

$
0
0

ភ្នំពេញៈ កីទ្បាករ ចាន់ ស៊ីណាត អ្នកលេងគុនខ្មែរមកពី ក្លឹបនិរោធនិមានជ័យ ណាត់កីទ្បាករ ឈិត ង៉ុយ មកពីក្លឹបអប្សរាគុនខ្មែរ ដើម្បីធ្វើការសាកថ្វីដៃគ្នា នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យនាថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែលកីទ្បាករ សោម តឿទី មកពីក្លឹបខ្លារខិនមានរិទ្ធ ចង់ស្គាល់ក្បាច់គុនកីទ្បាករ ភុន សោភ័ណ្ឌ មកពីក្លឹបយុវជន ខេត្តកណ្តាល ។

ទោះជាយ៉ាងណានៅ ក្នុងជំនួបរវាង ឈិត ង៉ុយ និង ចាន់ ស៊ីណាត គឺជួបគ្នាក្នុង ប្រភេទទ្ងន់៥៧គីទ្បូក្រាម ហើយបើងាកមកមើលពី បទពិសោធនិ៍ ឆ្លងកាត់លើសង្វៀនវិញ ចាន់ ស៊ីណាត ជាសិស្សប្អូនរបស់ ឈិត ង៉ុយ ប៉ុន្តែ ចាន់ ស៊ីណាត ក៏មានតិចនិកប្រកួតល្អៗ ជាច្រើនផងដែរដូចជា ការវាយកណ្តាប់ ចេញមួយៗ ចំគោលដៅ ហើយធ្ងន់ៗ ជាពិសេសនោះស្នៀត របស់គេដែលច្រើន ធ្វើឲ្យគូប្រកួត ញញើតនោះគឺការវាយ កែងដ៏មុតស្រួច ចេញមង្តៗ ។ រីឯ ឈិត ង៉ុយ មានបទពិសោធនិ៍លើសង្វៀន ហើយស្នៀតគុនរបស់ គេក៏ល្អៗមិនចាញ់ ចាន់ ស៊ីណាតប៉ុន្មានទេ ទាំងកណ្តាប់ដៃ ជង្គង់-ទាត់ និងកែង ។

ចំណែកក្នុងប្រភេទទម្ងន់ ៦៣គីទ្បូក្រាមវិញរវាង ភុន សោភ័ណ្ឌ និង សោម តឿទី ហើយបើស្ទង់មើលពី ការប្រកួតកន្លងមក របស់កីទ្បាករទាំងពីរនេះ សោម តឿទី ជាសិស្សច្បងរបស់ ភុន សោភ័ណ្ឌ ហើយគេ មានផ្លែល្អទាំងទាត់-ជង្គង់ និងកណ្តាប់ដៃ ជាពិសេសគេមានភាព ឆ្លាតវៃក្នុងការប្រកួតទៀតផង ។ចំណែក ភុន សោភ័ណ្ឌ វិញក៏មានក្បាច់គុន ពិសេសៗជាច្រើនផងដែរ ជាមួយការប្រើកណ្តាប់ដៃ ដ៏ជំនាញរបស់គេ និងទាត់ធ្ងន់ៗ ហើយគេមាន ភាពរហ័សរហួនទៀតផង ។

យ៉ាងណាមិញ គូប្រកួតមិត្តភាពផ្សេង ទៀតរួមមានកីទ្បាករ ជួប ជាង មកពីក្លឹបនិរោធនិមានជ័យ ប៉ះជាមួយ កីទ្បាករ អ៊ុន រតនា មកពីក្លឹបតាទ្បីដំរីមានរិទ្ធិ ខណៈដែលកីទ្បាករ ចៅ រស់ មកពីក្លឹបចាក់អង្រែមានជ័យ ជួបជាមួយកីទ្បាករ រិទ្ធិ កៅ មកពីក្លឹបមជ្ឈមណ្ឌលកីទ្បាខ.ភ.ម និងកីទ្បាករ ផា ធារី មកពីក្លឹបរស្មីភូមិគាប ប្រកួតជាមួយ កីទ្បាករ វ៉ាត សារ៉េត មកពីក្លឹបពន្លឺវិបុល ៕


Viewing all articles
Browse latest Browse all 4895

Trending Articles